ជូនដំណេីរញោម Dr. See Yew Ong, The President of Udumbara Mission from Singapore ទស្សនាវត្តបញ្ញាធំ ស្ថិតនៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្មវិធីបំបួសកុលបុត្រ ផ្កាប្រាក់សាមគ្គី ប្រគេនអាហារូបករណ៍ដល់សមណនិស្សិត សមណសិស្សចំនួន ៤៥ អង្គ និងចែកសិក្ខូបករណ៍ដល់សិស្សានុសិស្សចំនួន ១០០០ នាក់។ ភិក្ខុរាមទត្តោ អ៉ីន ម៉េងលី ព្រះប្រធានសមាគមខេមរនិស្សិត បានដឹកនាំដំណេីរបេសសកម្មរបស់ Dr. See Yew Ong, The President of the Melaka Buddhist Lodge, Udumbara Mission and also the Advisor of the World Buddhist Alliance from Singapore-Malaysia អមដោយក្រុមព្រឹក្សាភិបាលរបស់សមាគមចំនួន ៨ រូប ចូលរួមកម្មវិធីបំបួសកុលបុត្រ ផ្កាប្រាក់សាមគ្គី ប្រគេនអាហារូបករណ៍ដល់សមណនិស្សិត សមណសិស្សចំនួន ៤៥ អង្គ និងចែកសិក្ខូបករណ៍ដល់សិស្សានុសិស្សចំនួន ១០០០ នាក់ ស្ថិតនៅវត្តក្រយា ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមាគមខេមរនិស្សិត បាននាំយកថវិកាដែលសប្បុរសជនបានឧបត្ថម្ភ ដេីម្បីជូនដល់លោកនាយកសាលាចំនួន ១នាក់ គ្រូបង្រៀន ចំនួន៨នាក់ ព្រមទាំងកូនសិស្សសរុបចំនួន ២១១នាក់ ស្រី ១០៣នាក់ ស្ថិតនៅសាលាបឋមសិក្សាត្រពាំងក្រពេី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សូមអរព្រះគុណ និងអរគុណ៕
សមាគមខេមរនិស្សិត បានផ្តល់នូវសម្ភារៈសិក្ខូបករណ៍ តាមរយៈ លោក ខៀវ សារ៉ាត់ ដល់សិស្សចំនួន២១០នាក់ ក្នុងនោះ មានសៀវភៅ៤២០ក្បាល ប៊ិក៤២០ដើម បន្ទាត់២១០ដើម និងថវិកាចំនួន២០០០០០រៀល នៅសាលាបឋមសិក្សាព្រៃធំ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។